ឈុតឆាកពត៌មានកំសាន្តអន្តរជាតិ

 

 

         

Get Flash to see this player.

 

ខ្សែភាពយន្តគំនូរជីវចលប្រើប្រាស់បច្ចេកទេសកុំព្យូទ័រយ៉ាងទំនើបរបស់ក្រុមហ៊ុនផលិតខ្សែភាពយន្ត Walt Disney ដកស្រង់ចេញពីប្រលោមលោក "A Christmas Carol” របស់អ្នកនិពន្ធ Charles Dickens បានស្ថិតនៅក្នុងចំណាត់ថ្នាក់កំពូលនៅក្នុងការិយាល័យលក់សំបុត្រខ្សែភាពយន្តនៅក្នុងអាមេរិកខាងជើង ជាមួយនឹងទឹកប្រាក់បានពីការលក់សំបុត្រ ៣១ លានដុល្លារសហរដ្ឋអាមេរិក ទាបជាងការរំពឹងទុកតែបន្តិច បន្តួចប៉ុណ្ណោះ។

 

 

បណ្ឌិតឧស្សាហកម្មភាពយន្តជាច្រើនរូប បានធ្វើការទស្សន៍ទាយប្រាក់ចំណូលក្នុងការ ដាក់បញ្ចំាងរយះពេល ៣ថ្ងៃនៅក្នុងកំរិតពី ៣៥ ទៅ ៤៥ លានដុល្លារសហរដ្ឋអាមេរិកសំរាប់ខ្សែភាពយន្តសំដែងដោយតារា សំដែង Jim Carrey ដែលត្រូវបានដឹកនាំដោយលោក Robert Zemeckis។

 

 

ចំណាត់ថ្នាក់កំពូលកាលពីសប្តាហ៍មុនគឺខ្សែភាពយន្តឯកសារប្រគុំតន្ត្រីរបស់ Michael Jackson មានចំណង ជើងថា "This Is It" បានធ្លាក់ទៅកាន់ចំណាត់ថ្នាក់ទី២ ជាមួយនឹងទឹកប្រាក់ ១៤ លានដុល្លារសហរដ្ឋ អាមេរិក ដោយក្នុងការដាក់បញ្ចាំងរយះពេល១២ថ្ងៃ នៅក្នុងស្រុករកចំណូលសរុបបាន ៥៨ លានដុល្លារ សហរដ្ឋអាមេរិក។
ខ្សែភាពយន្តកំប្លែងទាហ៊ានរបស់តារាកំប្លែង Goerge Clooney មានចំណងជើងថា "The Men Who Stare At Goats” បានស្ថិតនៅក្នុងចំណាត់ថ្នាក់កំពូលទី៣ ជាមួយនឹងទឹកប្រាក់សុទ្ធ ១៣.៣ លានដុល្លារសហរដ្ឋ អាមេរិក។ខ្សែភាពយន្តដែលទទួលបានប្រជាប្រិយមានចំណងជើងថា "Precious: Based on the Novel 'Push' by Sapphire” ក៏បានដាក់បញ្ចាំង ដែរជាមួយនឹងទឹកប្រាក់ច្រើនគួរសមនៅក្នុងការដាក់បញ្ចាំងដែលមាន រយះពេលកំណត់។

 

 

លោក Joe Jackson ដែលជាឪពុកច្បងរបស់ស្តេចចំរៀងប៉ុប Michael Jackson បានដាក់ញត្តិទៅកាន់ តុលាការ ក្នុងគោលបំណងស្វែងរកប្រាក់អាហារកិច្ចពីទ្រពសម្បតិ្តរបស់ស្តេចចំរៀងរូបនោះ ដោយបាន និយាយថាកូនប្រុសរបស់គាត់ធ្លាប់បានចំណាយប្រាក់ចិញ្ចឹមរូបគាត់ជាច្រើនឆ្នាំកន្លងមកហើយ។ លោក Joe Jackson និយាយថាចំណាយរបស់គាត់ច្រើនជាង ២០,០០០ ដុល្លារសហរដ្ឋអាមេរិកក្នុងមួយខែ។

 

 

អ្នកគាំទ្រដែលខកចិត្តចំពោះតារាចំរៀងBritney Spears ត្រូវបានរាយការណ៍មកថាបានដើរចេញពីការប្រគុំ តន្ត្រីរបស់នាងនៅក្នុងទីក្រុង Perth កាលពីថ្ងៃសុក្រទី០៦វិច្ឆិកាកន្លងមកនេះ ដោយខឹងសម្បានឹងការពិភាក្សា អំពីការច្រៀងធ្វើមាត់តាមបទចំរៀងនៅក្នុងប្រទេសអូស្ត្រាលី។ ប្រព័ន្ធផ្សព្វផ្សាយរាយការណ៍ថាអ្នកគាំទ្រជា ច្រើនរូបបានដើរចេញបន្ទាប់ពីទស្សនាចំរៀងតែ៣បទប៉ុណ្ណោះកំឡុងពេលនៃការសំដែងនោះ៕

 

 

 

 

BACK

Copyright © 2008 MYTV All Rights Reserved | Powered by MYTV | E-mail : than.dara@mytv.com.kh