សកម្មភាពផ្សេងៗ

CELLCARD STAR វគ្គ ២

កម្មវិធី Cellcard Stars វគ្គ២ នឹងយកលំនាំតាមស្រដៀងគ្នាទៅនឹងកម្មវិធី Cellcard Stars វគ្គ១ ដែរ ដោយក្នុងនោះរៀងរាល់សប្តាហ៍បេក្ខភាព ទាំងអស់ នឹងធ្វើ ការសំដែងហើយការបោះឆ្នោតសំរេចចិត្តធ្វើឡើងដោយ ទូរទស្សនិកជនដែលពេញចិត្តបេក្ខភាពប្រកួតប្រជែងបេក្ខភាពរូបណាដែល ទទួលសំលេងឆ្នោតតិចជាង គេនឹងចាកចេញពីកម្មវីធី។ បេក្ខភាពដែលត្រូវបានជ្រើសរើសថ្មីទាំង១២រូបមកពីជុំវិញប្រទេស នឹងត្រូវបានបង្ហាញខ្លួនបន្ទាប់ពីការប្រលងជំរុះជុំទី១ និង ទី២។ បេក្ខភាពទាំងនោះនឹងស្នាក់ នៅរួមគ្នានៅកន្លែង ស្នាក់នៅដែលត្រូវបានផ្តល់អោយ លើសពីនោះទៅទៀត ពួកគេក៏ទទួលបានប្រាក់បៀរវត្សរ៍ប្រចាំខែផងដែរ។ ម៉ាស៊ីនថតសកម្មភាពដែលត្រូវបានភ្ជាប់នៅកន្លែងស្នាក់នៅនោះ នឹងបង្ហាញនូវរាល់សកម្មភាពទំនាក់ទំនងរបស់ពួកគេ ដើម្បីជួយប្រជាជនក្នុងបោះឆ្នោតក្នុងមួយ សប្តាហ៍ៗ។


បេក្ខភាព១២រូបបានចាប់ផ្តើម ប៉ុន្តែមានតែ១រូបប៉ុណ្ណោះអាចឈានដល់ទីបញ្ចប់ ហើយលោក អ្នក គឺជាអ្នកសំរេចថាតើមួយរូបនោះគឺជានរណា !

នៅក្នុងខែមករា ឆ្នាំ២០០៩ ស្ថានីយទូរទស្សន ៍ MYTV ត្រូវបានបង្កើតឡើងជាស្ថានីយ ទូរទស្សន៍យុវវ័យលើក ដំបូងគេបង្អស់នៅក្នុង ព្រះរាជាណាចក្រកម្ពុជា ដោយបានបង្កើតឡើ ជាមួយនឹងការចេញផ្សាយកម្មវិធី ទូរទស្សន៍ធាតុពិតនៃជីវិតផ្សាយបន្តផ្ទាល់លើក ដំបូងគេបង្អស់នៅក្នុងប្រទេសកម្ពុជាមានឈ្មោះថា Cellcard Star។ កម្មវិធី Cellcard Star ទទួលបានជោគជ័យយ៉ាង ធំធេង។ យុវជនវ័យក្មេងខ្មែររាប់ពាន់នាក់ បានចូលរួម ទស្សនាការប្រគុំតន្ត្រីផ្សាយបន្តផ្ទាល់ប្រចាំសប្តាហ៍នៅ ឯរោងមហោស្រពចេនឡានៅក្នុងទីក្រុងភ្នំពេញ ហើយ រាប់ពាន់នាក់ផ្សេងទៀត បានចូលរួមបោះឆ្នោត តាមរយះ សារជាអក្សរដើម្បីជ្រើសរើសបេក្ខភាព ដែលសក្តិសម នឹងទទួលជ័យលាភី។

ទាំងនេះគឺជាសកម្មភាពដែលពួកគេបានសម្តែងនូវ ឯចេនឡា​ ។

នេះគីជាឳកាសតែមួយគត់ប៉ុណ្ណោះដែលពួកគេនិងជាប់ រី ធ្លាក់ ពីការបោះឆ្នោត​ ។

ការហាត់សមសំលេង​និង រាំអាចរកមើលបានរៀងរាល់សប្ដាហ៏

សកម្មភាពខាងក្រៅ

រូបភាពខ្លីនៃ CELLCARD STAR II