ផ្លូវជាតិលេខ 5,
ភូមិក្រោលគោ សង្កាត់គីឡូម៉ែតលេខ 6,
ខ័ណ្ឌឫស្សីកែវ ភ្នំពេញ 12104 កម្ពុជា
web address:
www.mytv.com.kh
អាសយដ្ឋានប្រៃសណីយ៍៖
បណ្តាញទូរទស្សន៍កម្ពុជា
ប្រអប់សំបុត្រ 2468 ភ្នំពេញ កម្ពុជា
បើកសម្ពោធជាផ្លូវការ នៅខែមិនា ឆ្នាំ2003 ដែលបានរួមសហការណ៍រវាងក្រុមហ៊ុន Royal Group និង Stockholm-based Modern Time Group Modern បណ្តាញទូរទស្សន៍កម្ពុជា (MYTV) ជាប៉ុស្ត៏ដែលផ្សព្វផ្សាយជាសាធារណៈ ដែលជាផ្នែកមួយរបស់ Mobitel។
MYTV ផ្តល់ជូនដល់ទស្សនិកជនយ៉ាងទូលំទូលាយអំពីកម្មវិធីកំសាន្ត និងកម្មវិធីអប់រំ រួមទាំងកម្មវិធីមេផ្ទះ កម្មវិធីរៀនកុំព្យូទ័រ និងកម្មវិធីជីវិតប្រចាំថ្ងៃ។
ស្ទូឌីយូថ្មីរបស់ ម៉ាយធីវី ក៏មានទីតាំងនៅភ្នំពេញ ដែលយើងបង្កើតកម្មវិធីក្នុងស្រុកដោយខ្លួនឯងដើម្បីឆ្លើយតបទៅនឹងតំរូវការរបស់យុវវ័យ។
លើសពីនេះទៅទៀត យើងបានសុំសិទ្ធិផ្សាយកម្មវិធីប្រកួតបាល់ទាត់ថ្ងៃអាទិត្យ English Premier League ក៏ដូចជា កម្មវិធីកំប្លែងបែបលោកខាងលិច អាស៊ី និងរឿងអាមេរិចខាងត្បូង។ ពត៌មានអន្តរជាតិបានបញ្ចូនមកដល់ស្ថានីយ៏ផ្សាយរបស់
MYTV ដែលមានទីតាំងនៅស្រុកតាខ្មៅ តាមរយៈផ្កាយរណបពីទីក្រុងឡុងដុង ដែលផ្តល់នូវពត៌មានអន្តរជាតិ និង ពត៌មានអាស៊ីថ្មីៗ។