កម្មវិធី Fast Fashion គឺជាការប្រកួតប្រជែង។ តើជាការប្រលងប្រណាំងឬ?
អ្នកត្រូវតែដើរទិញទំនិញអោយបានលឿនបំផុត អោយបានតំលៃថោកបំផុត តាមតែ អាចធ្វើទៅរួច និង អោយដូចទៅនឹងម៉ូដសំលៀកបំពាក់ដែលពិធីការិនី សាម៉េនតា បានផ្តល់អោយ។
ក្រុមចំនួន២ ត្រូវបានផ្តល់អោយនូវគំរូម៉ូដសំលៀកបំពាក់ដូចគ្នា ចំនួនទឹកប្រាក់ដូចគ្នា និង បន្ទាប់មកត្រូវបាននាំទៅកាន់មជ្ឈមណ្ឌលលក់ទំនិញដូចគ្នា ដើម្បីស្វែងរកអោយ ឃើញថា ក្រុមមួយណាអាចផ្គុំម៉ូដសំលៀកបំពាក់ចូលគ្នា បានឆាប់រហ័ស និង អស់ទឹក ប្រាក់តិចបំផុត ដោយក្នុងនោះពិធីការិនី សាម៉េនតា និង អារីហ្សា ជាអ្នកតាមអង្កេត ក្រុមនីមួយៗ។
ក្រុមទាំង២ មានពេល ៩០នាទី និង ទឹកប្រាក់ ៥០ដុល្លារសហរដ្ឋអាមេរិក ហើយនេះមិនមែន គ្រាន់តែជាការដើរទិញសំលៀកបំពាក់តែមួយមុខប៉ុណ្ណោះទេ ប៉ុន្តែសមាជិកមួយរូបក្នុងក្រុម នីមួយៗគឺជាអ្នកដែលត្រូវបានជ្រើសរើសដើម្បីបង្ហាញម៉ូដសំលៀកបំពាក់ និង ត្រូវតែតុបតែង សក់ និង ផាត់មុខអោយបានស្អាត ដើម្បីស្លៀកនូវឈុតសំលៀកបំពាក់ដ៏ទាន់សម័យដែលបាន ទិញរួចនោះ ដើម្បីបង្ហាញខ្លួននៅលើឆាកស្ទូឌីយោ។
បន្ទាប់មកទៀតគឺអាស្រ័យទៅលើអ្នកទស្សនា នៅពេលដែលក្រុមទាំង២ បង្ហាញជូននូវ លទ្ធផលម៉ូដសំលៀកបំពាក់របស់ពួកគេ ដែលត្រូវបានផ្សាយបន្តផ្ទាល់ ហើយនៅពេលនោះ អ្នកទស្សនា ធ្វើការបោះឆ្នោតស្វែងរកអ្នកឈ្នះ។
ហើយអ្នកក៏អាចចូលរួមប្រកួតប្រជែងបានដែរ! ដោយគ្រាន់តែផ្ញើរូបថតរបស់អ្នក និង រូបថតមិត្តភក្តិរបស់អ្នកទៅកាន់ sok.virakbotra@mytv.com.khនោះអ្នកអាចចូលរួមជាមួយ សាម៉េនតា និង អារីហ្សា នៅពេលដែលពួកគេ ចុះស្វែងរកម៉ូដទាន់សម័យ សំរាប់កម្មវិធី Fast Fashion។