Get Flash to see this player.

ឥឡូវនេះលោកអ្នកមានឱកាសហើយ...

តើលោកអ្នកមានទេព្យកោសល្យក្នុងរឿងកំប្លែងដែរឬទេ? តើមិត្តភក្តិរបស់លោកអ្នកសើចនឹងរឿងកំប្លែងរបស់អ្នកដែរឬទេ? តើលោកអ្នកបានទស្សនារាល់រឿងកំប្លែងនៃកម្មវិធីពិភពក្រឡាប់ចាក់ដែរឬទេ? ហើយលោកអ្នកធ្លាប់បានគិតដល់ការសរសេរសាច់រឿងកំប្លែងសំរាប់ទូរទស្សន៍ដែរឬទេ? ឥឡូវនេះលោកអ្នកមានឱកាសហើយ... អ្វីដែលលោកអ្នកត្រូវធ្វើនោះគឺសរសេរនូវគំនិតនៃសាច់រឿងកំប្លែងខ្លីមួយសំរាប់កម្មវិធ

ីពិភពក្រឡាប់ចាក់នៅ ក្នុងអ៊ីម៉េល រួចផ្ញើទៅកាន់អាស័យដ្ឋានអ៊ីម៉េល upsidedown.competition@mytv.com.kh និងកុំភ្លេចភ្ជាប់ មកជាមួយនូវព័ត៌មានលំអិតសំរាប់ទំនាក់ទំនងលោកអ្នក។ ក្រុមការងារសំរាប់កម

្មវិធីពិភពក្រឡាប់ចាក់ នៅឯផលិតកម្មខ្មែរមេគង្គភាពយន្ត (Khmer Mekong Films) នឹងអានរាល់សាច់រឿងដែលផ្ញើមក និងជ្រើសរើសយកសាច់រឿង៣ដែលល្អជាងគេ។ សាច់រឿងកំប្លែងខ្លីទាំង៣នោះនឹងត្រូវបានផលិតជារឿងកំប្លែងដោយផលិតកម្មភាពយន

្ត KMF សំរាប់កម្មវិធី ពិភពក្រឡាប់ចាក់នារដូវកាលថ្មី។ ប៉ុន្តែយ៉ាងណាម៉ិញ ការប្រកួតប្រជែងនឹងបញ្ចប់នៅថ្ងៃព្រហស្បតិ៍ ទី០៣ ធ្នូ ខាងមុខនេះ ដូច្នេះសូមប្រញាប់

រួសរាន់ឡើង។ លោកអ្នកអាចសរសេរគំនិតសាច់រឿងច្រើនតាមតែលោកអ្នកចង់សរសេរ ប៉ុន្តែគំនិតសាច់រឿងនីមួយៗត្រូវតែ ផ្ញើមកតាមរយះអ៊ីម៉េលដាច់ដោយឡែកពីគ្នា។ មានអ្នកឈ្នះតែ៣រូបប៉ុណ្ណោះនៅក្នុងការប្រកួតប្រជែងនោះ។ សាច់រឿងកំប្លែងទាំង៣

ដែលឈ្នះ គឺជារបស់ អ្នកនិពន្ធ៣រូបផ្សេងៗគ្នា ហើយមានតែសាច់រឿងរបស់អ្នកឈ្នះ

មួយរូបៗនឹងត្រូវបានជ្រើសរើសនិងផលិត ជារឿងកំប្លែងឡើង។ ដូច្នេះ

ចាប់ផ្តើមសរសេរ និង អ៊ីម៉េលមក នៅថ្ងៃនេះ ហើយលោកអ្នកប្រហែលជានឹងបាន

ឃើញមិត្តភក្តិរបស់ អ្នកសើចនឹងសាច់រឿងកំប្លែងរបស់លោកអ្នកនៅក្នុងកម្មវិធី

ពិភពក្រឡាប់ចាក់ នាពេលឆាប់ៗនេះ៕

ទាំងនេះជាសមាជិករបស់ក្រុមពិភពក្រឡាប់ចាក់
សកម្មភាពរបស់ពួកគេ, November, 27 2009.
November, 27 2009.
November, 27 2009.

Copyright © 2008 MYTV All Rights Reserved   |   Powered by MYTV   |   E-mail : than.dara@mytv.com.kh