VJ Battle គឺជាកម្មវិធីកំសាន្តបែបប្រគួតប្រជែងចំរៀងសប្បាយៗដែលមានពិធីករចំនួនពីររូប និងជារៀងរាល់ សប្តាហ៍មានការផ្លាស់ប្តូរពិធីករ។ VJ Battle មានរបារពីរគឺរបារ A និង របារ B ដែលត្រូវបានបោះឆ្នោតគាំទ្រដោយ ប្រិយមិត្តឬទស្សនិកជនដែលគាំទ្ររបារទាំងពីរនិងជាកម្មសិទ្ធិ របស់ VJ នីមួយៗ ហើយចំពោះរបាដែលមានភាគរយច្រើនជាងគេត្រូវបានចាក់ជូនទស្សនា។ ចំរៀងនៅក្នុងកម្មវិធីVJBattleត្រូវបានរៀបចំឡើងសំរាប់ការប្រគួតគ្នាដែល
ក្នុង១វគ្គមាន២បទក្នុងនោះមានបទថ្មីៗដូចជាបទជាភាសាខ្មែរបទ ជាភាសាកូរ៉េបទជាភាសាចិននិងបទជាភាសាអង់គ្លេសដែលពិធីករទាំងពីរនិយាយ
រៀបរាប់នឹង អួតអំពីបទចំរៀងរបស់ពួកគេរៀងៗខ្លួនដើម្បីទទួលបាននូវការបោះឆ្នោតនៅលើរបាររបស់ពួកគេ។ កម្មវីធី VJBattle មានផ្សាយផ្ទាល់រៀង
រាល់ល្ងាចថ្ងៃអាទិត្យ ចាប់ពីម៉ោង ១៨:០០ ដល់ម៉ោង ១៩:០០ ។