កម្មវិធី ភីសាផាតធី

ត្រៀមខ្លួនជាស្រេចសំរាប់ថ្ងៃចុងសប្តាហ៍ឬ?

 គ្រោងចេញទៅដើរកំសាន្តនៅខាងក្រៅឬ? ស្វែងរកពេលវេលាដ៏ល្អមួយឬ? បើដូច្នេះសូមចូលរួមជាមួយកម្មវិធី Pizza Party ដើម្បីចាប់ផ្តើមថ្ងៃសំរាកចុងសប្តាហ៍ របស់លោកអ្នក។ សុភា លីតា និង ជាតា ស្ថិតនៅក្នុងបន្ទប់ទទួលភ្ញៀវរបស់លោកអ្នកជា

រៀងរាល់រាត្រីថ្ងៃសុក្រ ដើម្បីចាក់វីដេអូចំរៀងថ្មីៗបំផុត ជជែកកំសាន្តជាមួយគ្នាទៅវិញទៅមក និង ជជែកកំសាន្ត ជាមួយលោកអ្នកដែលជអ្នកទស្សនា ដោយផ្សាយផ្ទាល់នៅលើកញ្ចក់ទូរទស្សន៍ MYTV។ ពួកគេ នឹងរំលឹកឡើងវិញនូវការវាយតម្លៃបទចំរៀងប្រចាំសប្តាហ៍ និង ពិភាក្សាអំពីគំរោងរបស់ ពួកគេសំរាប់ថ្ងៃចុងសប្តាហ៍ រួមនឹងគំរោងរបស់លោកអ្នកផងដែរ! Pizza Party គឺជាកម្មវិធី ទូរស័ព្ទចូលផ្សាយផ្ទាល់ ដែលពិធីករពិធីការិនី ជជែកដោយផ្ទាល់ជាមួយអ្នកទស្សនា ហើយ អ្នកទូរស័ព្ទចូល និយាយទៅកាន់ប្រជាជនកម្ពុជាទូទាំងប្រទេស ដោយធ្វើការផ្សាយផ្ទាល់! 

 

 រយះពេល: ៦០ នាទី  

ម៉ោង: ២១:០០-២២:០០ យប់  

ថ្ងៃ: សុក្រ   

Copyright © 2008 MYTV        All Rights Reserved       |       Powered by MYTV       |       E-mail : than.dara@mytv.com.kh